រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញលើកទឹកចិត្តនិស្សិត ដែលត្រៀមទៅសិក្សានៅក្រៅប្រទេស ឲ្យនាំយកចំណេះដឹងមកកម្ពុជា ក្នុងទិសដៅវិជ្ជមាន

FN ៖ លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តនិស្សិត ឲ្យទៅសិក្សាក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកបង្ហាត់បង្ហាញនិស្សិតនៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានក្រើនរម្លឹក ទៅនិស្សិតទាំង៣សកលវិទ្យាល័យផ្សេងគ្នា ហើយតៀមនឹងទៅប្រទេសអ៊ីស្រាអែល នៅពេលខាងមុខនេះថា ការចាកចេញពីមាតុប្រទេសលើកនេះ គឺ មិនមែនសម្រាប់ធ្វើដំណើរទៅដើរលេងនោះទេ ពោលគឺទៅចុះកម្មសិក្សា ដើម្បីស្វែងយល់ពី អ្វីដែរថ្មីនៅប្រទេសរបស់គេ ដើម្បីយកមកប្រទេសរបស់យើងវិញ ក្នុងការផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក។ ការថ្លែងក្រើនរម្លឹកបែបនេះរបស់លោក វេង សាខុន ទៅកាន់និស្សិតជាង២០០នាក់ ធ្វើឡើងក្នុងពិធីសំណេះសំណាល «និស្សិតសកលវិទ្យាល័យកសិកម្ម សាលាជាតិកសិកម្មព្រែកលាប និងសាលាជាតិកសិកម្មកំពង់ចាម» ធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ លោក វេង សាខុន បញ្ជាក់ថា «ការចេញទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលនេះ មិនមែនជាពេលវេលាយើងដើរលេងនោះទេ ត្រូវស្វះស្វែងរកប្រមូលនូវចំណេះដឹងអ្វី ដែលយើងអាចធ្វើបាន ដើម្បីទុកខ្លួនរបស់យើង នៅពេលដែលយើងមានបញ្ហាប្រឈម យើងអាចដោះស្រាយវាបាន»។​ លោកបន្ថែមថា និសិ្សតជំនាន់សព្វថ្ងៃពិតជាមាន សំណាងណាស់ … Continue reading រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញលើកទឹកចិត្តនិស្សិត ដែលត្រៀមទៅសិក្សានៅក្រៅប្រទេស ឲ្យនាំយកចំណេះដឹងមកកម្ពុជា ក្នុងទិសដៅវិជ្ជមាន